លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ សូត្រមន្ត និងរាប់បាតឆ្លងវេន ស្ថិតនៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ)
នារសៀលថ្ងៃទី១៧ និងព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាបេ្រចាំភូមិភាគទី៨ និងលោកឧកញ៉ា គុយ លាងគី បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៨ សូត្រមន្ត និងរាប់បាតឆ្លងវេន ស្ថិតនៅវត្តឥន្ទ្រីសំវរៈ (ហៅវត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។